[Admin Control Panel] សម្រាប់​ Blogger ជួយ​ម្ចាស់​ប្លក់ ​ឲ្យ​គ្រប់​គ្រង​ប្លក់​កាន់​តែ​ប្រសើរ

   Admin Control Panel គឺ​ជា​មុខ​ងារ​មួយ ដែល​នៅ​ពេល​យើង​ដាក់​វា នោះ​វា​នឹង​ចេញ​ផ្ទាំង​ដូច​ជា​មីនុយ​អញ្ចឹង តែ​មីនុយ​នោះ មិន​មែន​បង្ហាញ​ចំពោះ​អ្នក​ទស្សនា​ឡើយ គឺ​ឃើញ​តែ​ម្ចាស់​ប្លក់ (Admin) ប៉ុណ្ណោះ ហើយ​វា​ជួយ​លោក​អ្នក​ឲ្យ​កែ​សម្រួល, បន្ថែម​ប្រកាស, បន្ថែម​ទំព័រ, មើល​ប្រកាស​ទាំង​អស់, មើល​មតិ, កែ​សម្រួល Layout, បន្ថែម​កូដ, និង​ជា​ច្រើន​ទៀត។ បើ​និយាយ​ឲ្យ​ស្រួល​ស្តាប់​ទៅ ការ​ដាក់​នេះ ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង Wordpress ដែរ តែ នៅ​ក្នុង Wordpress បាន​ផ្តល់​មុខ​ងារ​នេះ​រួច​ជា​ស្រេច​ទៅ​ហើយ។ * ការ​មើល​ឃើញ​ពី Admin នៃ​ប្លក់ ទាល់​តែ Login ចូល​ហើយ (ត្រូវ​ដឹង)។ :D

   ជា​បន្ត​មក​ទៀត​ខ្ញុំ​សូម​បង្ហាញ​អំពី​របៀប​ដាក់។ នៅ​ពេល​ដែល​លោក​អ្នក​ជា​ម្ចាស់​ប្លក់​បាន​ដាក់​ហើយ ប្រាកដ​ជា​មាន​ភាព​ងាយ​ស្រួល​ទ្វេ​មួយ​កម្រិត​ថែម​ទៀត ដែល​នេះ​ជា​ការ​បន្ថែម​មុខ​ងារ​មួយ​ទៀត​មក​ឲ្យ​ប្លក់​របស់​យើង។ :D ការ​ដាក់​នេះ មិន​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ប្លក់ ឬ​ធ្វើ​ឲ្យ​ប្លក់​របស់​យើង​ងាយ​រង​គ្រោះ​ឡើយ ទោះ​បី​ជា ID ត្រូវ​បាន​យើង​បិទ​ភ្ជាប់​នៅ​លើ​មីនុយ​ទាំង​នោះ​ក៏​ដោយ។ :D

៙ ​របៀប​ដាក់​[Admin Control Panel] សម្រាប់​ប្លក់ ៖ 
- ជា​ដំបូង​អ្នក​ត្រូវ​ដឹង​ថា​នៅ​ពេល​ដែល​អ្នក​បាន Log In ចូល​​គណនី​ Blogger របស់​អ្នក​ អ្នក​ដែល​ជា​ម្ចាស់​ប្លក់ (Admin) នឹង​ឃើញ លេខ ID សម្គាល់​ប្លក់​របស់​ខ្លួន ដូច​រូប​ខាង​ក្រោម។
- អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​សម្គាល់​វា​ទុក ហើយ​បន្ត​ធ្វើ​តាម​ខ្ញុំ។
- ចូល​ទៅ​កាន់​ម៉ឺនុយ Template >> Edit HTML (មើលរូប)
 - រក​មើល​ស្លាក <body expr:class='&quot;loading&quot; + data:blog.mobileClass'> ដោយ​ចុច​ Ctrl + F ទើប​ងាយ​រក​ឃើញ។ (មើល​រូប)
- ពេល​រក​ឃើញ​ហើយ សូម​ចម្លង​កូដ​ខាង​ក្រោម ទៅ​បិទ ភ្ជាប់​បន្ទាប់​ (ក្រោម) កូដ <body expr:class='&quot;loading&quot; + data:blog.mobileClass'> (មើល​រូប)
- មុន​នឹង​ចម្លង​កូដ​ខាង​ក្រោម​ទៅ​ដាក់ អ្នក​ត្រូវ​ដឹង​ថា នៅ​ត្រង់​កន្លែង​ដែល​ខ្ញុំ​ចំណាំ​ដោយ XXXXXXXXXXXXX ត្រូវ​ជំនួស​ដោយ​លេខ ID នៃ​ប្លក់​របស់​លោក​អ្នក (មើល​រូប​ម្តង​ទៀត)

កូដ​ដែល​ត្រូវ​យក​ទៅ​ដាក់
<span class='item-control blog-admin'>
<style>
.control-panel ul{z-index: 20; position: absolute; margin: 0px auto; background-color: #F6F6F6; width: 100%; }
.control-panel ul li{display: inline-block; float: left; padding: 7px 0px;}
.control-panel ul li a {color:#686868;padding: 7px 15px;border-right: 1px solid #E3E3E3;font-weight: bold;font-size: 13px;}
.control-panel a:hover {text-decoration:none; color:#FC8F44;}
</style>
<div class='control-panel'>
<ul>
<li><a href='http://www.blogger.com/home'>My Blogs</a></li>
<li><a href='http://www.blogger.com/blogger.g?blogID=XXXXXXXXXXXXX#editor/src=sidebar'>New Post</a></li>
<li><a href='http://www.blogger.com/blogger.g?blogID=XXXXXXXXXXXXX#editor/target=page'>New Page</a></li>
<li><a href='http://www.blogger.com/blogger.g?blogID=XXXXXXXXXXXXX#posts'>All Posts</a></li>
<li><a href='http://www.blogger.com/blogger.g?blogID=XXXXXXXXXXXXX#comments'>Comments</a></li>
<li><a href='http://www.blogger.com/blogger.g?blogID=XXXXXXXXXXXXX#pageelements'>Layout</a></li>
<li><a href='http://www.blogger.com/blogger.g?blogID=XXXXXXXXXXXXX#templatehtml'>Edit HTML</a></li>
<li><a href='#' onclick='location.reload(true); return false;'>Refresh</a></li>
<li><a href='/' target='_blank'>New Tab</a></li>
<li><a href='http://www.blogger.com/blogger.g?blogID=XXXXXXXXXXXXX#basicsettings'>Settings</a></li>
<li><a href='http://www.blogger.com/blogger.g?blogID=XXXXXXXXXXXXX#overviewstats'>Stats</a></li>
<li><a href='http://www.blogger.com/logout.g'>Logout</a></li>
</ul>
</div>
</span>

- ​ជា​ចុង​ក្រោយ កុំ​ភ្លេច Save Template របស់​លោក​អ្នក​ផង​បាទ!:D
* ក្រោយ​ពី​បាន​ធ្វើ​វា​ហើយ លោក​អ្នក​នឹង​រឹត​តែ​ងាយ​ស្រួល​ទ្វេ​មួយ​កម្រិត​ថែម​ទៀត។ :D

អត្ថបទស្រដៀងគ្នា:

0 Response to "[Admin Control Panel] សម្រាប់​ Blogger ជួយ​ម្ចាស់​ប្លក់ ​ឲ្យ​គ្រប់​គ្រង​ប្លក់​កាន់​តែ​ប្រសើរ"

Post a Comment