ជាដំបូងខ្ញុំសូមសួរថា តើមានអ្នកណាខ្លះដែលធ្លាប់ប្រើ Codepen សម្រាប់ជាជំនួយដល់ប្លុក ឬគេហទំព័រ។ ខ្ញុំគិតថា ប្រហែលជាមិនសូវជាមានច្រើនទេ។ គេហទំព័រ Codepen.io វាប្រៀបដូចជាសួរមួយ ដែលមានលក្ខណៈជាការបំផុសគំនិត, ការអប់រំ និងការចែករំលែក។ Codepen អាចជួយលោកអ្នកក្នុងការសរសេរកូដ HTML, Javascript, CSS ដែលកូដទាំងនោះអាចចេញជា Result (លទ្ធផល) បានភ្លាមៗនៅលើគេហទំព័រនោះតែម្ដង។
នៅពេលដែលលោកអ្នកបានបង្កើតគណនីនៅលើ Codepen លោអ្នកមិនត្រឹមតែអាច Run Code សាកល្បងទេ លោកអ្នកក៏អាចផ្ទុកកូដ, ចែករំលែក និងហៅវាយកមកប្រើបានក្នុងគេហទំព័រ ឬប្លុកបានយ៉ាងងាយស្រួល ដោយចំណាយទាំងពេលវេលាតិចផងដែរ។ ក្នុងអត្ថបទនេះ ខ្ញុំនឹងបង្ហាញលោកអ្នកក្នុងការ Embed Code ចេញពីគេហទំព័រ Codepen មកប្រើប្រាស់ក្នុងប្លុក ឬគេហទំព័រ។
៙ របៀប Embed Code ពី Codepen.io មកប្រើក្នុងប្លុក ឬគេហទំព័រ ៖
- ជំហានដំបូងបង្អស់ លោកអ្នកត្រូវមានគណនី Codepen មួយសិន។
- ពេលនោះលោកអ្នកអាច Public Code របស់អ្នកនៅក្នុងគេហទំព័រនោះ (អាចសាកល្បងប្រើវាដោយខ្លួនឯង ព្រោះមិនពិបាកណាស់ណាទេ => ខ្ញុំក៏រៀនខ្លួនឯងដែរ) :D
- បន្ទាប់ពីបាន Public នូវកូដមួយចំនួនហើយ សូម Login ចូលទៅកាន់គណនី Codepen.io របស់អ្នក។
- សូមដាក់ម៉ៅលើ Profile (កូនរូបតូច) -> មើលរូបខាងក្រោម >> ហើយចុចលើ Embed Builder
- ហើយសូមមើលនៅត្រង់ Public ដែលមាន list នៃកូដដែលលោកអ្នកបាន Public ទុក។
- ចុចលើកូដណាមួយដែលលោកអ្នកចង់ Embed ទៅកាន់ប្លុក ឬគេហទំព័រ។
+ ពេលចុចទៅលើកូដនោះហើយ សូមមើលនៅត្រង់តំបន់ខាងស្ដាំដែលមានសរសេរថា Copy & Pasted Code:
+ ចម្លងកូដទាំងអស់ក្នុងប្រអប់នោះ។
>> បើលើអ្នកចង់យកដាក់ក្នុង Blogger Post សូមឈរនៅលើតាប HTML។
>> បើចង់ដាក់ក្នុង Wordpress សូមឈរនៅលើតាប HTML។
>> សម្រាប់គេហទំព័រ លោកអ្នកអាចដាក់កូដតាមធម្មតា ដូចកូដផ្សេងៗដែរ។
*** អរគុណ!!! សូមរីករាយជាមួយ Codepen ទាំងអស់គ្នា។ :)
Subscribe to:
Post Comments (Atom)
0 Response to "របៀប Embed Code ពី Codepen.io មកប្រើក្នុងប្លុក ឬគេហទំព័រ"
Post a Comment