ទាញ​យក​ស្បែក​ប្លុក Tingmoung Real Black ជំនាន់​ទី១ (ពណ៌​ខ្មៅ)

   នេះ​គឺ​ជា​ស្បែក​ប្លុក​មួយ ដែល​ខ្ញុំ​បាន​ប្រើ​ក្នុង​កាល​កន្លង​ទៅ។ ស្បែក​ប្លុកករ​មួយ​នេះ កាល​ពី​ដើម​ឡើយ​មាន​ពណ៌​ស និង​ខៀវ ហើយ​មាន​ឈ្មោះ​ថា Just Blue។ ស្បែក​ប្លុក​នេះ ត្រូវ​បាន​គេ​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត និង​មាន​ភាព​សាមញ្ញ ហើយ​អ្វី​ដែល​លើស​ពី​នេះ​ទៀត​នោះ គឺ​គេ​បាន​រចនា​តាម​ Theme របស់ Wordpress ផង​ដែរ (នៅ​ក្នុង Wordpress, Theme នេះ​មាន​ឈ្មោះ​ដូច​គ្នា​ដែរ)។ ខ្ញុំ​បាន​យក​ស្បែក​ប្លុក​មួយ​នេះ​មក​ប្រើ ហើយ​បាន​កែ​ទៅ​ជា​ពណ៌​ខ្មៅ រួម​ជា​មួយ​នឹង​ពណ៌​ទឹក​ក្រូច។

   ខ្ញុំ​ក៏​បាន​បង្កប់​រួច​ហើយ​នូវ Google Web Fonts ជា​អក្សរ​ខ្មែរ ដែល​អាច​ឲ្យ​កុំ​ព្យូទ័រ​គ្មាន​យូនី​កូដ​ក៏​អាច​អាន​បាន។ នៅ​ក្នុង​នោះ​មាន​ពុម្ព Hanuman (ហនុមាន) និង Nokora។ លោក​អ្នក​អាច​ទាញ​យក​បាន​ដោយ​សេរី និង​គ្មាន​ការ​គិត​ប្រាក់ (Free) នៅ​តាម​អាស័យ​ដ្ឋាន​ខាង​ក្រោម។

៙ ពត៌​មាន​ទាញ​យក ៖
- ឈ្មោះ​ស្បែក​ប្លុក : Tingmoung Real Black
- ជំនាន់ទី១
- ទំហំ ៖ 29.1 KB
- ទីតាំង​ទាញ​យក ៖ ចុច​ទីនេះ (Click here)

អត្ថបទស្រដៀងគ្នា:

0 Response to "ទាញ​យក​ស្បែក​ប្លុក Tingmoung Real Black ជំនាន់​ទី១ (ពណ៌​ខ្មៅ)"

Post a Comment