ធាតុក្រាហ្វិក​ប្លុក អបអរ​បុណ្យ​ចូល​ឆ្នាំ​ចិន

   ជិត​ដល់​បុណ្យ​ចូល​ឆ្នាំ​ចិន​ហើយ ខ្ញុំ​គ្មាន​អ្វី​សម្រាប់​ជូន​លោក​អ្នក​ដែល​ជា​អ្នក​គាំទ្រ​ប្លុក​របស់​ខ្ញុំ​ទេ! មាន​តែ​រចនា ធាតុ​ក្រាហ្វិក​មួយ​នេះ ដើម្បី​ជូន​លោក​អ្នក សម្រាប់​ដាក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន។ ធាតុក្រាហ្វិក​មួយ​នេះ មាន​រូប​កូន​ក្មេង ប្រុស១ ស្រី១ នៅ​ផ្នែក​ខាង​លើ​នៃ​ក្បាល​ប្លុក។ បើ​មើល​ទៅ ហាក់​ដូច​ជា​រូប​ក្រាដាស ដែល​លោក​អ្នក តែ​ទិញ​យក​មក​បិទ​នៅ​ក្លោង​ទ្វារ​ផ្ទះ​អញ្ចឹង។ ដើម្បី​ដាក់​វា​បាន​លោក​អ្នក​គ្រាន់​តែ​យក​កូដ តិច​តួច​ខាង​ក្រោម ​ទៅ​ដាក់​ក្នុង​ប្លុក​ជា​ការ​ស្រេច។

៙ របៀប​ដាក់ធាតុក្រាហ្វិក​ប្លុក អបអរ​បុណ្យ​ចូល​ឆ្នាំ​ចិន ក្នុង​ប្លុក ៖ 
- កត់ត្រា​ចូល​ (Log In) ​ក្នុង​គណនី​ Blogger របស់​លោក​អ្នក​​ជា​មុន​សិន។
- ​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)
- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
- ចម្លង​កូដ​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget  
- បន្ថែម ៖ ចំពោះ​ឈ្មោះ widget ​មិន​ចាំ​បាច់​ដាក់ទេ។ 

កូដ​សម្រាប់​ដាក់
<img src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia3jftB-c8Gll-d9p6ALXHWxMFHMmXVyi8taMa72kaa8Y5Pp0NYPd7AyeeQvcpZmSkwB0c7_L0oWFHf3Y0GTXW9txYykx8RzoR5iDxuzdOHaiSfwEfoOwbPNqgfDppGwwns6ha-A_NiZc/s1600/china1.gif" style="position:fixed; top: 0px;left:0px;border:none;z-index:5;"/><img src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTbb-DrnjSdnkT3tSuR00xbcK7v9yZQJmNlJCIAbc4f5dLUR2AnnWJsOW56GPIcHu1AKZpSFshTFVLC3_j51x_sjpl55iW4U-K1tjtkU57jAtth3bjaP9y2SSZRClWpGuivqdNCTjOKHA/s1600/china2.gif" style="position:fixed; top: 0px;right:0px;border:none;z-index:5;"/>

- ធ្វើ​រួច​ហើយ សូម​ Save ជា​ការ​ស្រេច។

អត្ថបទស្រដៀងគ្នា:

0 Response to "ធាតុក្រាហ្វិក​ប្លុក អបអរ​បុណ្យ​ចូល​ឆ្នាំ​ចិន"

Post a Comment