ធ្វើ​ឲ្យ​ចំណង​ជើង​ប្រកាស​មាន​ចលនា នៅ​ក្នុង​ប្លុកករ

   គន្លឹះ​ប្លុក​លើក​នេះ ខ្ញុំ​នឹង​បង្ហាញ​កូដ CSS មួយ ដែល​មាន​សមត្ថភាព​អាច​ធ្វើ​ឲ្យ ចំណង​ជើង​នៃ​ប្រកាស​របស់​លោក​អ្នក​មាន​ចលនា នៅ​ពេល​ដាក់ mouse cursor (hover effects) ពី​លើ (រូប​គម្រូ​ខាង​លើ)។ លោក​អ្នក​គ្រាន់​តែ​បង្កប់​​កូដ CSS នៅ​ក្នុង Template របស់​អ្នក គឺ​ជា​ការ​ស្រេច (មិន​ពិបាក​ដូច​ទៅ​សុំ​ភ្លើង​យក្ស​ឡើយ)។ ខាង​ក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​ពី​គន្លឹះ​នៃ​ការ​ដាក់​តែម្ដង។

៙ ​របៀបធ្វើ​ឲ្យ​ចំណង​ជើង​ប្រកាស​មាន​ចលនា នៅ​ក្នុង​ប្លុកករ  ៖ 
- កត់ត្រា​ចូល Log In ក្នុង​គណនី​ Blogger របស់​អ្នក​។
- ចូល​ទៅ​កាន់​ម៉ឺនុយ Template >> Edit HTML (មើលរូប)
- រក​មើល​ស្លាក <b:skin>...</b:skin> ដោយ​ចុច​លើ​សញ្ញា​ព្រួញ​ពណ៌ខ្មៅ​ដែល​នៅ​ពី​​មុខ​វា
- រមូល​ចុះ (scroll down) ទៅ​ដល់ ]]></b:skin>
- ចម្លង​កូដ​ខាង​ក្រោម​ទៅ​បិទ​​ភ្ជាប់​ ​នៅ​ពី​លើ​ស្លាក ]]></b:skin>។ (មើល​ឲ្យ​ច្បាស់​ពី ទី​តាំង​ដាក់​កូដ)
 
កូដ "ធ្វើ​ឲ្យ​ចំណង​ជើង​ប្រកាស​មាន​ចលនា" សម្រាប់​ដាក់​ពី​លើ  ]]></b:skin>
.post h2 {
margin:.1em 0 0;
padding:0 0 4px;
font-size:1.0em;
font-weight:normal;
line-height:2.5em;
}
.post h2 a, .post h2 a:visited, .post h2 strong {
display:block;
text-decoration:none;
font-size:2.0em;
font-weight:normal;
}
.post h2 strong, .post h2 a:hover {
padding: 0px 00px 0px 10px;
-moz-transition: all 1s ease-out;
-o-transition: all 1s ease-out;
-webkit-transition: all 1s ease-out;
-ms-transition: all 1s ease-out;
transition: all 1s ease-out;
}
- ​ជា​ចុង​ក្រោយ កុំ​ភ្លេច Save Template ផង​!!!​។ :D

អត្ថបទស្រដៀងគ្នា:

0 Response to "ធ្វើ​ឲ្យ​ចំណង​ជើង​ប្រកាស​មាន​ចលនា នៅ​ក្នុង​ប្លុកករ"

Post a Comment