តើពេលនេះ អ្នកកំពុងប្រើស្បែកប្លក់ ដែលមានស្រាប់នៅក្នុងប្លក់ករ ឬបានពីការទាញយកនៅលើអ៊ីនធឺណេត? ទោះបីអ្នក ប្រើស្បែកប្លក់ប្រភេទណាមួយ ក្នុងចំណោមពីរនេះក៏ដោយ ក៏នៅតែមានជាប់ឈ្មោះដូចជា : Blogger Name (ឈ្មោះស្បែកប្លក់), Designer (អ្នករចនាស្បែកប្លក់), URL (ដំណភ្ជាប់ទៅកាន់ Web Page របស់គេ)។ តើលោកអ្នក ដឹងថា ស្បែកប្លក់របស់អ្នកឈ្មោះអ្វី? រចនាដោយអ្នកណា? ហើយចង់ផ្លាស់ប្ដូរវាចេញដែរ ឬទេ?
វាមិនមែនជារឿងពិបាកនោះទេ ដោយលោកអ្នកគ្រាន់តែអនុវត្តតាមខ្ញុំបាទ នូវជំហានងាយៗដូចខាងក្រោមនេះ នោះលោកអ្នកនឹងអាចយល់បានមួយរយ ភាគរយមិនខាន។
+ របៀបឆែកមើលឈ្មោះប្លក់ និងអ្នករចនា ៖
- កត់ត្រាចូល Log In ក្នុងគណនី Blogger របស់អ្នក។
- ចូលទៅកាន់ម៉ឺនុយ Template >> Edit HTML (មើលរូប)
- រកមើលស្លាក <b:skin>...</b:skin> ដោយចុចលើសញ្ញាព្រួញពណ៌ខ្មៅដែលនៅពីមុខវា ដើម្បីពន្លាវាចេញ។ តែបើបើកមក វាពន្លាស្រាប់ នោះមិនចាំបាច់ទេ។
*** សូមមើលនៅផ្នែកខាងលើគេបង្អស់ នោះលោកអ្នកនឹងឃើញប្រហាក់ប្រហែលនិងរូបខាងក្រោមនេះ (សូមមើលរូប និងសេចក្តីពន្យល់ខាងក្រោមនេះ) ៖
*** ពិនិត្យមើលនៅត្រង់ ៖
-----------------------------------------------
Blogger Template Style (ប្រាប់ថានេះជា Blogger Template)
Name: Simple (ឈ្មោះស្បែកប្លក់គឺ Simple)
Designer: Josh Peterson (អ្នករចនា Josh Peterson)
URL: www.noaesthetic.com (ដំណទៅកាន់គេហទំព័ររបស់អ្នករចនាស្បែកប្លក់នេះ)
-----------------------------------------------
+ របៀបកែឈ្មោះស្បែកប្លក់, អ្នករចនា, និងផ្សេងៗទៀត ៖
*** បន្ថែម ៖ ការកែឈ្មោះស្បែកប្លក់ មានសារៈសំខាន់ណាស់ បើសិនជាអ្នកមិនចង់ឲ្យនរណាម្នាក់ ប្រើប្រាស់ស្បែកប្លក់ស្រដៀងគ្នាជាមួយអ្នក។ (លោកអ្នកក៏អាចលុបឈ្មោះនោះចោលផងដែរ)
- ចំពោះការកែឈ្មោះស្បែកប្លក់នេះគឺងាយស្រួលណាស់ ព្រោះនៅត្រង់ផ្នែក ៖
-----------------------------------------------
Blogger Template Style
Name: Simple
Designer: Josh Peterson
URL: www.noaesthetic.com
-----------------------------------------------
- លោកអ្នកអាចកែបានទាំងអស់។ សូមមើលការឧទាហរណ៍របស់ខ្ញុំ ៖ ខ្ញុំកែទៅជា :
-----------------------------------------------
Template Style
Name: Lab4Khmer
Designer: Chansanith Um
URL: www.lab4khmer.blogspot.com
-----------------------------------------------
* ពេលកែរួចហើយ លោកអ្នកគ្រាន់តែ Save Template ជាការស្រេច។
+++ បើគិតថាគន្លឹះនេះសំខាន់ សូមចែករំលែកទៅកាន់មិត្តភក្ដិរបស់អ្នកផង!.. អរគុណ!!!
Subscribe to:
Post Comments (Atom)
0 Response to "របៀបឆែកមើល និងកែប្រែឈ្មោះស្បែកប្លក់របស់អ្នក"
Post a Comment