របៀប​ដាក់ Facebook Like Box ជំនាន់​ថ្មី 2015

   Facebook បាន​អភិវឌ្ឍន៍​​ថ្មីៗ ក្ដៅៗ នូវ Graph API ជំនាន់​ 2.3 របស់​ខ្លួន។ Like Box plugin គឺ​ជា​ឧបករណ៍​មួយ ដែល​យើង​អាច​ប្រើ​ជា​មួយ​នឹង​ទំព័រ Facebook របស់​យើង ដែល​មាន​ជា​ប៊ូតុង​ចុច Like នៅ​លើ​នោះតែ​ម្ដង ហើយ​អាច​ប្រើ​បាន​ទាំង​គេហទំព័រ និង​ប្លុក។ វា​ត្រូវ​បាន​បញ្ឈប់​មិន​ឲ្យ​ដំណើរ​ការ​នៅ​ថ្ងៃ​ទី ២៣ ខែ​មិថុនា ឆ្នាំ២០១៥ ដោយ​ហេតុ​ថា Facebook ចង់​ឲ្យ​យើង​ប្រើ Page Plugin ថ្មី​មួយ​ទៀត​មក​ជំនួន​វិញ។ ឧបករណ៍​ថ្មី​នេះ មាន​លក្ខណៈ​ប្លែក​ជាង​មុន​ឆ្ងាយ ដែល​នៅ​លើ​នោះ អ្នក​ប្រើប្រាស់​អាច ឲ្យ​បង្ហាញ​ទាំង​ Cover នៃ Facebook Page ឬ​អាច​មិន​បង្ហាញ​ក៏​បាន, បង្ហាញ​អត្ថបទ​ដែល​ទំព័រ Facebook នោះ​បាន Post។ ហើយ​មាន​ទាំង​ប៊ូតុង Like និង​ Share បែប​អណ្ដែត​នៅ​លើ​នោះ។



៙ របៀប​ដាក់ Facebook Like Box ជំនាន់​ថ្មី 2015 ៖ 
- កត់ត្រា​ចូល​ (Log In) ​ក្នុង​គណនី​ Blogger របស់​លោក​អ្នក​​ជា​មុន​សិន។
- ​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)
- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
- ចម្លង​កូដ​​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ហើយ​ចុច​ប៊ូតុង Save
** ពេល​ចុច Save ហើយ សូម​ចាប់​ទាញ​វា​ទៅ​ដាក់​នៅ​ទី​តាំង​សម​រម្យ​ណា​មួយ​ដែល​ងាយ​ចំណាំ។

កូដ​ដែល​ត្រូវ​ដាក់​ក្នុង HTML/JavaScript
<div id="fb-root"></div>
    <script>(function(d, s, id) {
      var js, fjs = d.getElementsByTagName(s)[0];
      if (d.getElementById(id)) return;
      js = d.createElement(s); js.id = id;
      js.src = "//connect.facebook.net/en_US/sdk.js#xfbml=1&version=v2.3";
      fjs.parentNode.insertBefore(js, fjs);
    }(document, 'script', 'facebook-jssdk'));</script>
    <div class="fb-page" data-href="https://www.facebook.com/pages/TM-Blogger-Khmer/636576386428101" data-width="300px" data-hide-cover="false" data-show-facepile="true" data-show-posts="false"></div>

*** សម្គាល់​ជា​សំខាន់ ៖
- ចំពោះ​ ( 300px ) ជា​ទំហំ​ទទឹង​ នៃ​ប្រអប់ Like Box ដែល​លោក​អ្នក​អាច​វាស់​ឲ្យ​បាន​សមរម្យ​ជា​មួយ​នឹង​ប្លុក​របស់​លោក​អ្នក។ របៀប​វាស់ ដោយ​ប្រើ Firefox Web Browser យើង​ចូល​តាម >> ចុច​កូន​កណ្ដុរ​ស្ដាំ >> Inspect Element សូម​មើល​រូប​ខាង​ក្រោម​នេះ ដើម្បី​ងាយ​យល់។
*** Widget នៃ​ប្លុក​របស់​ខ្ញុំ​មាន​ទទឹង 300px
- នៅ​ត្រង់​កន្លែង https://www.facebook.com/pages/TM-Blogger-Khmer/636576386428101 >>> សូម​ផ្លាស់​ប្ដូរ​វា ទៅ​ជា​ដំណ​ភ្ជាប់​នៃ Page របស់​លោក​អ្នក។

អត្ថបទស្រដៀងគ្នា:

2 Responses to "របៀប​ដាក់ Facebook Like Box ជំនាន់​ថ្មី 2015"

  1. គេហទំព័រ​ឆែកមើល​លេខកូដ ទំព័រ facebook http://findmyfacebookid.com/

    ReplyDelete